Buqq
អំពីការកក់ភោជនីយដ្ឋានអនឡាញ

វេទិកាសម្រាប់គ្រប់គ្រងការកក់តុ ដែលបង្កើតឡើងដោយអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ច ដើម្បីអ្នកបម្រើការក្នុងវិស័យបដិសណ្ឋារកិច្ចដូចគ្នា

យើងបានបង្កើត Buqq ដោយសារតែកម្មវិធីកក់តុមិនគួរមានតម្លៃថ្លៃជាងប្រាក់ខែបុគ្គលិកនោះទេ បេសកកម្មរបស់យើងគឺសាមញ្ញ៖ បង្កើតវេទិកាសម្រាប់ការកក់តុដែលងាយស្រួល ស្មោះត្រង់ និងមិនគិតកម្រៃជើងសារ ដែលមានសេវាកម្មឥតគិតថ្លៃសម្រាប់ហាងកាហ្វេតូចៗ រហូតដល់មុខងារដ៏មានប្រសិទ្ធភាពសម្រាប់ក្រុមធំៗ ដែលគ្រប់អាជីវកម្មទាំងអស់អាចប្រើប្រាស់បាន

មូលហេតុយើងបង្កើតប្រព៏ន្ធ Buqq

កម្មវិធីគ្រប់គ្រងការកក់តុ មិនគួរក្លាយជពន្ធលើការធ្វើអាជីវកម្មនោះទេ

ជាយូរមកហើយ ដែលអាជីវកម្មបដិសណ្ឋារកិច្ចត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការបង់ថ្លៃសេវាលើការកក់តុទាំងអស់ ឬការប្រើប្រាស់ឧបករណ៍ឥតគិតថ្លៃដាច់ដោយឡែកពីគ្នាដែលមិនអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាន ជម្រើសទាំងពីរនេះ សុទ្ធតែមិនអាចទទួលយកបានឡើយ

Buqq បង្កើតឡើងដើម្បីផ្តល់ឱ្យរាល់អាជីវកម្មទាំងអស់ — ចាប់ពីហាងកាហ្វេដែលមានតុតែមួយ រហូតដល់ក្រុមអាជីវកម្មដែលមានសាខារាប់សិប — នូវឧបករណ៍គ្រប់គ្រងការកក់តុដ៏មានជំនាញវិជ្ជាជីវៈដូចគ្នា ជាមួយនឹងម៉ូដែលតម្លៃដ៏ស្មោះត្រង់ដូចគ្នា

បញ្ហា
តម្លៃតាមទីផ្សារទូទៅ
ថ្លៃសេវាតាមចំនួនភ្ញៀវ$1.50 – $2.50
តម្លៃប្រចាំខែ$299
ចំណាយប្រចាំខែជាមធ្យម$3,499

ការប៉ាន់ប្រមាណនេះគឺផ្អែកលើគំរូនៃតម្លៃតាមទីផ្សារទូទៅ មិនមែនដកស្រង់ចេញពីក្រុមហ៊ុនណាមួយនោះទេ — សូមធ្វើការផ្ទៀងផ្ទាត់ដោយផ្ទាល់ជាមួយវេទិកាទាំងនោះ មុនពេលសម្រេចចិត្តក្នុងការទិញសេវាកម្ម

វិធីរបស់ Buqq
តម្លៃថេរ ស្មោះត្រង់ ជារបស់អ្នក
ថ្លៃសេវាតាមចំនួនភ្ញៀវ$0
តម្លៃប្រចាំខែ$0
ចំណាយប្រចាំខែជាមធ្យមFrom $0

* មើលទំព័រតម្លៃរបស់យើងសម្រាប់អត្រាគម្រោងបច្ចុប្បន្ន។

ទំនាក់ទំនងរបស់យើងជាមួយបដិសណ្ឋារកិច្ច

យើងបានចំណាយពេលរាប់ទសវត្សរ៍ នៅក្នុងវិស័យដែលយើងកំពុងអភិវឌ្ឍកម្មវិធីសម្រាប់ពួកគេនាពេលបច្ចុប្បន្ននេះ

Buqq មិនមែនជាក្រុមអ្នកអភិវឌ្ឍកម្មវិធីទូទៅ ដែលគ្រាន់តែជ្រើសរើសវិស័យបដិសណ្ឋារកិច្ចតាមការកំណត់នោះទេ យើងធ្លាប់មានបទពិសោធន៍ទាំងការគ្រប់គ្រង និងការប្រតិបត្តិការក្នុងភោជនីយដ្ឋានជាច្រើនឆ្នាំ មុនពេលដែលយើងចាប់ផ្តើមសរសេរកូដសម្រាប់កម្មវិធីកក់តុនេះ

ទស្សនវិស័យនេះ គឺជាមូលដ្ឋានគ្រឹះនៃរាល់ការសម្រេចចិត្តលើផលិតផលរបស់យើង៖ អ្វីដែលត្រូវបង្កើត អ្វីដែលត្រូវដកចេញ និងអ្វីដែលម្ចាស់ភោជនីយដ្ឋានពិតជាត្រូវការប្រើប្រាស់ ក្នុងអំឡុងពេលមមាញឹកនៃថ្ងៃសៅរ៍

២០+
ឆ្នាំក្នុងប្រតិបត្តិការ F&B
បទពិសោធន៍ផ្ទាល់ក្នុងការគ្រប់គ្រង ការបើកដំណើរការ និងការប្រតិបត្តិការអាជីវកម្មបដិសណ្ឋារកិច្ច — ចាប់ពីហាងកាហ្វេ រហូតដល់ក្រុមអាជីវកម្មដែលមានសាខាច្រើន
១០+
បទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យពាក់ព័ន្ធ
ការកសាងបច្ចេកវិទ្យា និងសេវាកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច — រួមមានកម្មវីធីកុំព្យូទ័រ ឧបករណ៍សម្ភារៈ ការផ្គត់ផ្គង់ និងការប្រតិបត្តិការ
៣០+
ចំនួនឆ្នាំសរុបនៃបទពិសោធន៍ផ្ទាល់ក្នុងការងារសេវាកម្ម
រាល់មុខងារទាំងអស់នៅលើ Buqq ត្រូវបានធ្វើតេស្តក្រោមស្ថានភាពជាក់ស្តែង ស្របតាមរបៀបប្រតិបត្តិការរបស់ភោជនីយដ្ឋានពិតៗ
អ្វីដែលធ្វើឱ្យ Buqq មានភាពខុសប្លែកពីគេ

គោលការណ៍គ្រឹះទាំងបួន ដែលជំរុញរាល់ការសម្រេចចិត្តរបស់យើង

💵
តម្លៃថេរជារៀងរហូត
តម្លៃប្រចាំខែតែមួយដែលមានតម្លាភាព មិនគិតសេវាតាមចំនួនភ្ញៀវ គ្មានការដំឡើងតម្លៃដោយមិនបានប្រាប់ទុកជាមុន ហើយក៏គ្មានការកំណត់កម្រិតអប្បបរមាដែលលាក់កំបាំងដែរ តម្លៃដែលអ្នកឃើញ គឺជាតម្លៃដែលអ្នកត្រូវបង់
🌱
ចូលប្រើបានគ្រប់កម្រិត
ជម្រើសកញ្ចប់សេវាកម្មឥតគិតថ្លៃសម្រាប់អាជីវកម្មខ្នាតតូចដែលទើបនឹងចាប់ផ្តើម កញ្ចប់សេវាកម្ម Lite តម្លៃទាបសម្រាប់អាជីវកម្មដែលកំពុងរីកលូតលាស់ និងសមត្ថភាពកម្រិតសហគ្រាសសម្រាប់ក្រុមអាជីវកម្មធំៗ — ដោយមិនចាំបាច់មានកិច្ចសន្យាស្មុគស្មាញ
🔒
អ្នកជាម្ចាស់ភ្ញៀវ
យើងមិនធ្វើទីផ្សារទៅកាន់អតិថិជនរបស់អ្នក មិនលក់ទិន្នន័យរបស់អ្នក ឬទាញពួកគេទៅរកដៃគូប្រកួតប្រជែងនោះទេ បញ្ជីរាយនាមភ្ញៀវ ការវាយតម្លៃ និងទំនាក់ទំនងរបស់អ្នក — គឺជារបស់អ្នកតែម្នាក់គត់
ថ្នាក់ Enterprise ចាប់ពីដើម
ប្រព័ន្ធគ្រប់គ្រងការកក់ដ៏ឆ្លាតវៃ, Public API, ការវិភាគទិន្នន័យ, និងប្រព័ន្ធទំនាក់ទំនងស្វ័យប្រវត្តិ — ទាំងអស់នេះមាននៅក្នុងកញ្ចប់សេវាកម្មស្តង់ដារ ដោយមិនចាំបាច់មានកិច្ចសន្យា ឬតម្រូវការកម្រិតសហគ្រាសឡើយ
អ្នកដែល Buqq ជួយ

ពីតុតែមួយ រហូតដល់មួយពាន់តុ

មិនថាអ្នកស្ថិតក្នុងដំណាក់កាលណានោះទេ Buqq នឹងរីកចម្រើនទៅតាមទំហំអាជីវកម្មរបស់អ្នក ជាមួយសមត្ថភាពប្រើប្រាស់ដូចគ្នា ឧបករណ៍ដូចគ្នា និងតម្លៃដ៏សមរម្យដូចគ្នា — គ្រាន់តែអ្នកអាចកែសម្រួលវាឱ្យសមស្របនឹងតម្រូវការជាក់ស្តែងតែប៉ុណ្ណោះ

ហាងកាហ្វេ បារ និងផ្ទះបាយខ្នាតតូច
ឯករាជ្យ
ឥតគិតថ្លៃជារៀងរហូត ទំព័រកក់ទុកសេវាកម្មដ៏មានវិជ្ជាជីវៈ, ប្រព័ន្ធបញ្ជាក់ការកក់ដោយស្វ័យប្រវត្តិ, និងបញ្ជីរាយនាមភ្ញៀវ — ទាំងអស់នេះគឺឥតគិតថ្លៃ មិនចាំបាច់តម្លើងកញ្ចប់សេវាកម្មដើម្បីទទួលបានវានោះទេ
ភោជនីយដ្ឋានដែលមានទីតាំងតែមួយ
អាជីវកម្មដែលកំពុងរីកចម្រើន
កញ្ចប់សេវាកម្ម Lite និង Regular ផ្តល់ជូនអ្នកនូវការវិភាគទិន្នន័យ, ការជូនដំណឹងតាមអ៊ីមែលស្វ័យប្រវត្តិ, ការជូនដំណឹងតាម Telegram, ការតភ្ជាប់តាមរយៈ API, និងឧបករណ៍សម្រាប់ពង្រីកអាជីវកម្មដោយមិនចាំបាច់ផ្លាស់ប្តូរវេទិកា
បណ្តុំភោជនីយដ្ឋាន និងសហគ្រាសធំៗ
បណ្តុំអាជីវកម្មដែលមានទីតាំងច្រើន
ការប្រើប្រាស់ API, ការវិភាគទិន្នន័យ, និងមុខងារទាំងអស់នៃវេទិកាសម្រាប់អ្នកគ្រប់គ្រងដែលត្រូវការកម្រិតខ្ពស់ — ដោយគ្មានការគិតថ្លៃតាមចំនួនភ្ញៀវក្នុងគ្រប់ទំហំអាជីវកម្ម ការគ្រប់គ្រងទីតាំងច្រើន អាចរកបាននៅក្នុងកញ្ចប់សេវាកម្ម Enterprise
ការទុកចិត្ត និងភាពជឿជាក់

ត្រូវបានបង្កើតឡើងប្រកបដោយភាពរឹងមាំដូចប្រព័ន្ធដ៏សំខាន់មួយ ព្រោះវាពិតជាសំខាន់មែន

សៀវភៅកត់ត្រាការកក់របស់អ្នកគឺជាបេះដូងនៃអាជីវកម្មរបស់អ្នក យើងប្រព្រឹត្តចំពោះវាដោយការគោរព — ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងការគាំទ្រដែលសក្តិសមនឹងវា

ដំណើរការជានិច្ច
ភាពអាចរកបានខ្ពស់
កសាងឡើងលើហេដ្ឋារចនាសម្ព័ន្ធ Cloud ដែលមានភាពធន់ជាមួយនឹងប្រព័ន្ធតាមដានដោយស្វ័យប្រវត្តិ ការកក់របស់អតិថិជននឹងនៅតែដំណើរការជានិច្ច — សម្រាប់យើងភាពអាចប្រើប្រាស់បាននៃប្រព័ន្ធគឺជាអ្វីដែលមិនអាចចរចាបាន
សុវត្ថិភាព
សុវត្ថិភាព
ការ Encrypet ទិន្នន័យទាំងពេលរក្សាទុកនិងពេលបញ្ជូន, ការកំណត់សិទ្ធិប្រើប្រាស់តាមតួនាទី, និងវិធីសាស្ត្រដែលផ្តល់អាទិភាពលើភាពឯកជននៃទិន្នន័យភ្ញៀវ យើងប្រព្រឹត្តចំពោះសៀវភៅកត់ត្រាការកក់របស់អ្នកដូចជាប្រព័ន្ធដ៏សំខាន់បំផុតមួយ
GDPR
កម្មសិទ្ធិទិន្នន័យ
ការគោរពតាមច្បាប់ត្រូវបានរៀបចំឡើងតាំងពីការចាប់ផ្តើម អ្នកជាម្ចាស់លើទិន្នន័យភ្ញៀវរបស់អ្នកទាំងស្រុង, អ្នកអាចនាំចេញទិន្នន័យទាំងនោះបានគ្រប់ពេលវេលា, ហើយយើងមិនដែលលក់ ឬចែកចាយទិន្នន័យទាំងនេះឡើយ
មនុស្ស
ការគាំទ្រ
ក្រុមការងារជាមនុស្សពិតៗ មិនមែនប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិឡើយ យើងផ្តល់ការគាំទ្រដល់ដៃគូភោជនីយដ្ឋានរបស់យើងដោយផ្ទាល់ — ព្រោះយើងយល់ច្បាស់ពីអារម្មណ៍នៅពេលដែលអ្នកត្រូវការជំនួយជាបន្ទាន់ក្នុងពេលកំពុងបម្រើសេវាកម្ម
សាងសង់ជាមួយយើង

យើងរីកចម្រើនបានល្អប្រសើរ ជាមួយនឹងមនុស្សដែលយកចិត្តទុកដាក់

ធ្វើជាដៃគូជាមួយយើង

តើអ្នកមានអ្វីពិសេសសម្រាប់រួមចំណែកជាមួយយើងដែរឬទេ?

យើងគឺជាក្រុមការងារដែលមានទំហំតូច ហើយយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមដៃគូដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដែលជួយកំណត់ទិសដៅអនាគតរបស់ Buqq — រួមមានអ្នកបង្កើតប្រព័ន្ធតភ្ជាប់, បណ្តុំភោជនីយដ្ឋានជាច្រើន, អ្នកផ្តល់សេវាកម្មបច្ចេកវិទ្យា, និងអ្នកដែលយល់ដឹងពីវិស័យបដិសណ្ឋារកិច្ចដែលយល់ស្របនឹងគោលការណ៍របស់យើង

ប្រសិនបើអ្នកគិតថាអ្នកអាចរួមចំណែកបាន — មិនថាតាមរយៈបទពិសោធន៍, បច្ចេកវិទ្យា, ឬដើមទុននោះទេ — យើងពិតជាចង់ស្តាប់ពីអ្នក

ទំនាក់ទំនង
រួមចំណែកអភិវឌ្ឍផលិតផល

បាត់មុខងារ? ប្រាប់យើង

យើងតែងតែត្រៀមខ្លួនស្តាប់ជានិច្ច ប្រសិនបើ Buqq នៅខ្វះមុខងារអ្វីដែលអ្នកត្រូវការ ឬអាចធ្វើបានប្រសើរជាងនេះ សូមផ្តល់មតិយោបល់មកកាន់យើង មតិយោបល់ពិតប្រាកដពីអ្នកគ្រប់គ្រងអាជីវកម្មពិតៗ គឺជាមូលដ្ឋានគ្រឹះដែលយើងប្រើដើម្បីសម្រេចចិត្តលើការអភិវឌ្ឍមុខងារថ្មីៗ

គ្មានប្រព័ន្ធចេញសំបុត្រ គ្មានដំណាក់កាលដោះស្រាយស្មុគស្មាញ មានតែអ៊ីមែលមួយ ដែលនឹងផ្ញើរទៅកាន់អ្នកដែលអាចដោះស្រាយបញ្ហាឱ្យអ្នកបានភ្លាមៗ

ផ្ញើការណែនាំ

វេទិកាតែមួយ ភាពស្មើគ្នាតែមួយ មិនថាអ្នកមានទំហំអាជីវកម្មកម្រិតណាក៏ដោយ

សាកល្បងប្រើ Buqq ដោយឥតគិតថ្លៃ — ហើយវានឹងនៅតែឥតគិតថ្លៃ ប្រសិនបើអាជីវកម្មរបស់អ្នកនៅមានទំហំតូច អ្នកអាចតម្លើងកញ្ចប់សេវាកម្មបាននៅពេលដែលអ្នកត្រូវការប៉ុណ្ណោះ ជាមួយនឹងតម្លៃដែលគិតគូរដល់ប្រាក់ចំណេញរបស់អ្នក

ចាប់ផ្តើមដោយឥតគិតថ្លៃ និយាយជាមួយយើងជាមុន
គ្មានថ្លៃរៀបចំបោះបង់បានគ្រប់ពេលគម្រោងឥតគិតថ្លៃដើម្បីចាប់ផ្តើម
ទំនាក់ទំនង

ទំនាក់ទំនង

ប្រសិនបើអ្នកមានសំណួរអំពីវេទិកា, គំនិតក្នុងការចាប់ដៃគូ, មតិយោបល់អំពីផលិតផល, ឬគ្រាន់តែចង់មកសួរសំណួរផ្សេងៗ — សូមផ្ញើសារមកកាន់យើង

Security check loading...

យើងនឹងប្រើព័ត៌មានរបស់អ្នកតែដើម្បីឆ្លើយតបការសំណួរនេះប៉ុណ្ណុះ